Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:27 - Khmer Christian Bible

27 រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​អុលឡោះ​ជា​បិតា​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ដ្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។

សូមមើលជំពូក ចម្លង




យ៉ាកុប 1:27
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ អាច​លើកលែងទោស​ឲ្យ​បាន​ ប៉ុន្ដែ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​ទេ​ ទាំង​នៅ​ជំនាន់​នេះ​ និង​នៅ​ជំនាន់​ដែល​នឹង​មក​ដល់។​


មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​


ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​


កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នក​រាល់គ្នា​ដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​អ្វី​ដែល​ល្អ​ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ និង​អ្វីដែល​គ្រប់​លក្ខណ៍​


ដ្បិត​អ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​ មិន​មែន​ជា​អ្នក​ឮ​គម្ពីរ​វិន័យ​ទេ​ តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​វិញ។​


គឺ​ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​បាប​របស់​យើង​ ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​លោកិយ​ដ៏​អាក្រក់​នា​បច្ចុប្បន្ន​ ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះវរបិតា​របស់​យើង​


ដូច្នេះ​ ច្បាស់​ជា​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ដោយសារ​គម្ពីរ​វិន័យ​ឡើយ​ ព្រោះ​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


រីឯ​ខ្ញុំ​វិញ​ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយ​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ហើយ​ដោយសារ​ឈើ​ឆ្កាង​ សម្រាប់​ខ្ញុំ​ លោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​ រួច​សម្រាប់​លោកិយ​ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​


កាល​ពី​មុន​អ្នក​រាល់គ្នា​រស់នៅ​តាម​របៀប​របស់​លោកិយ​នេះ​ គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិ​អំណាច​នៅ​លើ​អាកាស​ ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ពួក​កូនៗ​ដែល​មិន​ស្តាប់​បង្គាប់។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ប៉ុន្ដែ​បើ​ស្រ្ដី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ​ ចូរ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន​ ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្ដាយ​ ដ្បិត​ធ្វើ​ដូច្នេះ​ ទើប​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់។​


ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​


​ប៉ុន្ដែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថានលើ​ មុន​ដំបូង​បរិសុទ្ធ​ បន្ទាប់​មក​ ផ្ដល់​សេចក្ដី​សុខសាន្ត​ ស្លូតបូត​ អធ្យាស្រ័យ​ ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​ និង​ផល​ល្អ​គ្រប់​បែប​យ៉ាង​ មិន​លំអៀង​ ហើយ​ឥត​ពុតត្បុត​ឡើយ។​


​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​


ឱ​ ពួក​ផិតក្បត់​អើយ!​ តើ​មិន​ដឹង​ទេ‍​ឬ​ថា​ ការ​ស្រឡាញ់​លោកិយ​ជា​សត្រូវ​ព្រះជាម្ចាស់?​ ដូច្នេះ​ អ្នកណា​ចង់​ធ្វើ​មិត្ត​របស់​លោកិយ​ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់​ហើយ។​


ហើយ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស​អស្ចារ្យ​ដល់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ចំណែក​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះជាម្ចាស់​តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ ព្រមទាំង​រួច​ផុត​ពី​សេចក្ដី​ពុករលួយ​នៅ​ក្នុង​លោកិយ​នេះ​ ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា។​


ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​


យើង​ដឹង​ថា​ អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះជាម្ចាស់​បាន​ការពារ​អ្នក​នោះ​ ហើយ​អារក្ស​សាតាំង​មិន​ប៉ះពាល់​អ្នក​នោះ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម