ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 9:3 - Khmer Christian Bible

ខ្ញុំ​បាន​ចាត់​បងប្អូន​ទាំង​នោះ​ឲ្យ​មក​ ដើម្បី​កុំ​ឲ្យ​មោទនភាព​របស់​យើង​អំពី​អ្នក​រាល់គ្នា​ត្រង់​ចំនុច​នេះ​ត្រលប់​ជា​ឥត​ប្រយោជន៍​ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រៀម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មែន​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ខ្ញុំ​បាន​ចាត់​បងប្អូន​ឲ្យទៅ ដើម្បីកុំឲ្យ​អំនួត​របស់យើង​អំពី​អ្នករាល់គ្នា ទៅជាឥតប្រយោជន៍​ក្នុង​រឿង​នេះ​ឡើយ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀបចំ​ជាស្រេច ដូចដែល​ខ្ញុំ​បាន​និយាយ​មែន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ចាត់​ពួក​បង​ប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង​ប្អូន​ពិត​ជា​រៀប‌ចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។

សូមមើលជំពូក



២ កូរិនថូស 9:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបី​ខ្ញុំ​បាន​អួត​គាត់​ខ្លះៗ​អំពី​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ​ ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នក​រាល់គ្នា​ជា​សេចក្ដី​ពិត​យ៉ាង​ណា​ នោះ​ការ​ដែល​យើង​អួត​លោក​ទីតុស​អំពី​អ្នក​រាល់គ្នា​ក៏​ជាសេចក្ដី​ពិត​យ៉ាង​នោះ​ដែរ​


ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដោយ​ក្លាហាន​ ហើយ​មាន​មោទនៈភាព​យ៉ាង​ខ្លាំង​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ទទួល​ការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​យ៉ាង​បរិបូរ​ដែរ​ នៅ​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​


ដូច្នេះ​ហើយ​ យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពីមុន​ហើយ។​


ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​ពួកអ្នក​ដឹកនាំ​ ចុះចូល​នឹង​ពួក​អាជ្ញាធរ​ ហើយ​ឲ្យ​ស្ដាប់​បង្គាប់​ ព្រមទាំង​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង​