នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
២ កូរិនថូស 8:3 - Khmer Christian Bible ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេស្ម័គ្រចិត្ដតាមសមត្ថភាពរបស់ពួកគេ និងហួសពីសមត្ថភាពរបស់ពួកគេទៅទៀត ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេបានស្ម័គ្រចិត្តតាមសមត្ថភាពរបស់ខ្លួន រហូតដល់លើសពីសមត្ថភាពរបស់ខ្លួនទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តថ្វាយតាមសមត្ថភាពរបស់គេ ហើយលើសពីសមត្ថភាពរបស់គេទៅទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង អាល់គីតាប បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្ដទៀតផង។ |
នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ
គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
ព្រោះបើខ្ញុំធ្វើការនេះដោយស្ម័គ្រចិត្ត នោះខ្ញុំមានរង្វាន់ ប៉ុន្ដែបើធ្វើដោយមិនស្ម័គ្រចិត្តវិញ នោះនៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ
ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានពីមុននោះ នៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា បើអាចធ្វើបាន អ្នករាល់គ្នានឹងខ្វេះភ្នែកឲ្យខ្ញុំហើយ។
ដ្បិតជាព្រះជាម្ចាស់ទេតើ ដែលធ្វើការនៅក្នុងអ្នករាល់គ្នា ទាំងឲ្យអ្នករាល់គ្នាមានឆន្ទៈ ហើយប្រព្រឹត្តតាម ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យ។
ខ្ញុំធ្វើបន្ទាល់អំពីគាត់ថា គាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងពួកអ្នកនៅក្រុងហេរ៉ាប៉ូល។
យើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់ បានជាយើងមិនត្រឹមតែពេញចិត្ដប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាបានត្រលប់ជាអ្នកជាទីស្រឡាញ់របស់យើង។
ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់ដែលនៅជាមួយអ្នករាល់គ្នាក្នុងនាមជាអ្នកមើលខុសត្រូវ មិនមែនដោយបង្ខំ ប៉ុន្ដែដោយចិត្ដចង់ដែលស្របតាមបំណងរបស់ព្រះជាម្ចាស់ ហើយមិនមែនដោយចង់បានកម្រៃទេ ប៉ុន្ដែដោយស្ម័គ្រចិត្ដ