ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 8:18 - Khmer Christian Bible

រីឯ​យើង​ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ ដែល​មាន​ការ​សរសើរ​ពី​ក្រុមជំនុំ​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​មក​ជាមួយ​គាត់​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​ដែរ​។ បងប្អូនម្នាក់នោះ​ត្រូវ​ក្រុមជំនុំ​ទាំងអស់​សរសើរ​អំពី​ការប្រកាស​ដំណឹងល្អ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់ ដែល​ក្រុម​ជំនុំ​ទាំង‌អស់​កោត​សរសើរ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ឲ្យ​មក​ជា​មួយ​គាត់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បងប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បង​ប្អូន​ម្នាក់​ដែល​ក្រុម‌ជំអះ​ទាំង​អស់​កោត​សរសើរ​ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ។

សូមមើលជំពូក



២ កូរិនថូស 8:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួកគេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ ហើយ​មិន​គ្រាន់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អរគុណ​ពួកគេ​ ​គឺ​ក្រុមជំនុំ​សាសន៍​ដទៃ​ទាំង​អស់​ក៏​អរគុណ​ពួកគេ​ដែរ។​


​នៅ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​ចាត់​អ្នកណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ជ្រើសរើស​ឲ្យ​នាំ​សំបុត្រ​ និង​អំណោយ​របស់​អ្នក​រាល់គ្នា​ទៅ‍ឯ​ក្រុង​យេរូសាឡិម​


ដោយ​ហេតុនេះ​ ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់​ និង​ជា​ទី​ទុក​ចិត្ដ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គាត់​នឹង​រំឭក​អ្នក​រាល់គ្នា​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​ក្រុមជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង។​


​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​


ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​ និង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​ តើ​លោក​ទីតុស​បាន​បោកប្រាស់​អ្នក​រាល់គ្នា​ដែរ‍ឬ​អត់?​ តើ​យើង​មិន​បាន​ដើរ​តាម​វិញ្ញាណ​តែ​មួយ​ និង​តាម​លំអាន​តែ​មួយ​ទេ​ឬ?​


ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​


មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ក្រុមជំនុំ​ទាំងឡាយ​ក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់ចែង​ ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអម្ចាស់​ផ្ទាល់​ និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ​