Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:18 - ព្រះគម្ពីរខ្មែរសាកល

18 យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​ដែរ​។ បងប្អូនម្នាក់នោះ​ត្រូវ​ក្រុមជំនុំ​ទាំងអស់​សរសើរ​អំពី​ការប្រកាស​ដំណឹងល្អ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 រីឯ​យើង​ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ ដែល​មាន​ការ​សរសើរ​ពី​ក្រុមជំនុំ​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​មក​ជាមួយ​គាត់​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់ ដែល​ក្រុម​ជំនុំ​ទាំង‌អស់​កោត​សរសើរ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ឲ្យ​មក​ជា​មួយ​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បងប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យើង​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បង​ប្អូន​ម្នាក់​ដែល​ក្រុម‌ជំអះ​ទាំង​អស់​កោត​សរសើរ​ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគាត់​បាន​ប្រថុយជីវិត​របស់​ខ្លួន​ជំនួស​ជីវិត​របស់ខ្ញុំ​។ មិនត្រឹមតែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះទេ ដែល​អរគុណ​ពួកគាត់ គឺទាំង​ក្រុមជំនុំ​ទាំងអស់​របស់​សាសន៍ដទៃ​ក៏​អរគុណ​ពួកគាត់​ដែរ។


កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នកណាដែល​អ្នករាល់គ្នា​ជ្រើសរើស ឲ្យ​យក​អំណោយ​របស់អ្នករាល់គ្នា​ទៅ​យេរូសាឡិម ទាំង​កាន់​សំបុត្រ​ទៅ​ជាមួយ​ផង​។


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់​បាន​បែងចែក និង​តាមដែល​ព្រះ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។


ខ្ញុំ​បាន​ជំរុញ​ទីតុស ទាំង​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​។ ទីតុស​មិន​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​ទេ មែនទេ​? តើ​យើង​មិន​បាន​ដើរ​ដោយ​វិញ្ញាណ​តែមួយ​ទេ​ឬ​? តើ​យើង​មិន​បាន​ដើរ​ក្នុង​ជំហាន​តែមួយ​ទេ​ឬ​?


កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ


មិនគ្រាន់តែប៉ុណ្ណោះទេ គាត់​ត្រូវ​ក្រុមជំនុំ​ទាំងឡាយ​ជ្រើសរើស​ឲ្យ​រួមដំណើរ​ជាមួយយើង​ក្នុង​ការងារសប្បុរសធម៌​នេះ​ដែល​យើង​កំពុង​បម្រើ ដើម្បី​ជា​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ចិត្តសង្វាត​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម