ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគ្នា តើលោកទីតុសបានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ?
២ កូរិនថូស 8:17 - Khmer Christian Bible ដ្បិតគាត់បានទទួលពាក្យអង្វររបស់យើង ហើយកាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត រួចគាត់ក៏មកឯអ្នករាល់គ្នាដោយស្ម័គ្រចិត្ដ ព្រះគម្ពីរខ្មែរសាកល ដ្បិតគាត់បានទទួលយកការជំរុញទឹកចិត្តរបស់យើង ក៏មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយចេញដំណើរទៅរកអ្នករាល់គ្នាដោយស្ម័គ្រចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់មិនត្រឹមតែទទួលតាមសំណូមពររបស់យើងប៉ុណ្ណោះ តែលើសជាងនេះ គាត់មានចិត្តខ្នះខ្នែង ដោយស្ម័គ្រចិត្តមករកអ្នករាល់គ្នាដោយខ្លួនឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ អាល់គីតាប ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្ដខ្នះខ្នែងសម្រេចចិត្ដដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។ |
ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគ្នា តើលោកទីតុសបានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ?
ខ្ញុំសូមផ្ដល់យោបល់នៅក្នុងរឿងនេះចុះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះតាំងពីឆ្នាំមុនមកទេ ថែមទាំងចង់ធ្វើទៀតផង
ដូច្នេះហើយ យើងក៏ដាស់តឿនលោកទីតុសឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។
ខ្ញុំមិនមែននិយាយបែបបង្គាប់ទេ ប៉ុន្ដែដើម្បីពិសោធសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នករាល់គ្នា តាមរយៈសេចក្ដីឧស្សាហ៍របស់អ្នកដទៃវិញ។
ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។