Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:17 - ព្រះគម្ពីរខ្មែរសាកល

17 ដ្បិត​គាត់​បាន​ទទួលយក​ការជំរុញទឹកចិត្ត​របស់យើង ក៏​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយ​ចេញដំណើរទៅ​រក​អ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដ្បិត​គាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង​ ហើយ​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ រួច​គាត់​ក៏​មក​ឯ​អ្នក​រាល់គ្នា​ដោយ​ស្ម័គ្រ​ចិត្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​គាត់​មិន​ត្រឹម​តែ​ទទួល​តាម​សំណូម​ពរ​របស់​យើង​ប៉ុណ្ណោះ តែ​លើស​ជាង​នេះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង ដោយ​ស្ម័គ្រ​ចិត្ត​មក​រក​អ្នក​រាល់​គ្នា​ដោយ​ខ្លួន​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គាត់​បាន​ទទួល​សេចក្ដី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្ដី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ដ​ខ្នះ‌ខ្នែង​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ជំរុញ​ទីតុស ទាំង​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​។ ទីតុស​មិន​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​ទេ មែនទេ​? តើ​យើង​មិន​បាន​ដើរ​ដោយ​វិញ្ញាណ​តែមួយ​ទេ​ឬ​? តើ​យើង​មិន​បាន​ដើរ​ក្នុង​ជំហាន​តែមួយ​ទេ​ឬ​?


ខ្ញុំ​សូម​ផ្ដល់​យោបល់​ក្នុង​រឿងនេះ ដោយព្រោះ​ការនេះ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា​។ តាំងពី​ឆ្នាំមុន អ្នករាល់គ្នា​មិនគ្រាន់តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​មានចិត្ត​ទៀតផង


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការបញ្ជា​ទេ គឺ​ខ្ញុំ​កំពុង​ពិសោធមើល​សេចក្ដីស្រឡាញ់​ដ៏ពិតត្រង់​របស់អ្នករាល់គ្នា​ដោយ​ចិត្តខ្នះខ្នែង​របស់​អ្នកដទៃ​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម