២ កូរិនថូស 7:6 - Khmer Christian Bible ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះដែលកម្សាន្តចិត្តអ្នកទន់ទាប ទ្រង់បានកម្សាន្តចិត្តយើង ដោយការមកដល់របស់លោកទីតុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ព្រះអង្គបានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអង្គដែលកំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកំសាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់ អាល់គីតាប ក៏ប៉ុន្ដែ អុលឡោះដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។ |
ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច
ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយតាមរយៈព្រះគ្រិស្ដយេស៊ូ
ដោយព្រោះការនេះ យើងត្រូវបានកម្សាន្ដចិត្ដ ប៉ុន្ដែលើសពីការកម្សាន្ដចិត្ដនេះ យើងកាន់តែត្រេកអរថែមទៀតចំពោះអំណររបស់លោកទីតុស ដ្បិតអ្នកទាំងអស់គ្នាបានធ្វើឲ្យវិញ្ញាណរបស់គាត់ធូរស្បើយ។
ទោះបីខ្ញុំបានអួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ
មិនត្រឹមតែតាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះ ធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។
ដូច្នេះបើមានការលើកទឹកចិត្ដណាមួយនៅក្នុងព្រះគ្រិស្ដ បើមានការកម្សាន្ដចិត្ដណាមួយរបស់សេចក្ដីស្រឡាញ់ បើមានសេចក្ដីប្រកបណាមួយរបស់ព្រះវិញ្ញាណ បើមានព្រះហឫទ័យសន្ដោស និងសេចក្ដីមេត្ដាករុណាណាមួយនោះ
ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ