Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:5 - Khmer Christian Bible

5 ឥឡូវ​នេះ​ សូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំ​ និង​ការ​លើក​ទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ សូមឲ្យ​ព្រះ​នៃ​ការអត់ធ្មត់ និង​ការកម្សាន្តចិត្ត ប្រទាន​ឲ្យ​អ្នករាល់គ្នា​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក ស្របតាម​ព្រះ​គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បងប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ត‌យេស៊ូ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់‌ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សូម​អុលឡោះ​ដែល​ជួយ​សំរាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​រួម​គ្នា មាន​ចិត្ដ​គំនិត​តែ​មួយ ស្រប​តាម​អាល់ម៉ា‌ហ្សៀស‌អ៊ីសា

សូមមើលជំពូក ចម្លង




រ៉ូម 15:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​


ចូរ​មាន​គំនិត​ឲ្យ​ចុះ​សម្រុង​គ្នា​ទៅវិញ​ទៅមក​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ ត្រូវ​ចុះ​សម្រុង​ជាមួយ​អ្នក​ទន់ទាប​ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ឡើយ។​


ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ព្រោះ​សូម្បី​តែ​ព្រះគ្រិស្ដ​ ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ផ្ទាល់​ដែរ​ គឺ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដំណៀល​របស់​ពួកអ្នក​ដៀលត្មះ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ»​


ឥឡូវ​នេះ​ បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ សូម​អ្នក​រាល់គ្នា​និយាយ​សេចក្ដី​តែ​មួយ​ទាំង​អស់​គ្នា​ ហើយ​កុំ​មាន​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​សាមគ្គី​គ្នា​ដោយ​មាន​ចិត្ដ​តែ​មួយ​ និង​គំនិត​តែ​មួយ។​


​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​កម្សាន្ដ​ចិត្ដ​ពួកអ្នក​ដែល​បាក់​ទឹក​ចិត្ដ​ បាន​កម្សាន្ដ​ចិត្ដ​យើង​ដែរ​ តាមរយៈ​ការ​មក​ដល់​របស់​លោក​ទីតុស​


ហើយ​រស់នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដូច​ដែល​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង​ ហើយ​ប្រគល់​អង្គ​ទ្រង់​សម្រាប់​យើង​ទុក​ជា​តង្វាយ​ និង​យញ្ញ​បូជា​ដែល​មាន​ក្លិន​ពិដោរ​ដ៏​ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់។​


អ្នក​រាល់គ្នា​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ចុះ​ នោះ​ទោះបី​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ឬ​នៅ​ឆ្ងាយ​ក្ដី​ ខ្ញុំ​នឹង​ឮ​អំពី​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ឈរ​មាំមួន​ដោយ​មាន​វិញ្ញាណ​តែ​មួយ​ និង​តស៊ូ​ជាមួយ​គ្នា​ដោយ​មាន​គំនិត​តែ​មួយ​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ​


ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ​ចុះ​ ដោយ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ​ មាន​ចិត្ដ​រួប​រួម​គ្នា​ ហើយ​មាន​ឆន្ទៈ​តែ​មួយ។​


ទោះបី​យើង​បាន​ទៅ​ដល់​ត្រឹម​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​បន្ដ​ទៅ​រក​គោលដៅ​ដដែល។​


ខ្ញុំ​សូម​ដាស់តឿន​ដល់​នាង​អេរ៉ូឌី​ និង​នាង​ស៊ុនទីច​ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះអម្ចាស់​


គឺ​ជា​ពួកអ្នក​មិន​ស្ដាប់បង្គាប់​កាល​ពីដើម​ នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅ​ជំនាន់​លោក​ណូអេ​ ពេល​ដែល​ទូក​ធំ​កំពុង​សាងសង់​ ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​មាន​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។


នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​


ហើយ​ចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​


ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម