ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 7:15 - Khmer Christian Bible

ហើយ​គាត់​កាន់​តែ​មាន​ចិត្ដ​ស្រឡាញ់​ចំពោះ​អ្នក​រាល់គ្នា​ខ្លាំង​ឡើងៗ​ ដោយ​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ពេល​អ្នក​រាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ និង​ញាប់ញ័រ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ចិត្តស្រឡាញ់​របស់​គាត់​ចំពោះ​អ្នករាល់គ្នា​មាន​កាន់តែខ្លាំងឡើង ដោយ​គាត់​នឹកចាំ​អំពី​ការស្ដាប់បង្គាប់​របស់អ្នក​ទាំងអស់គ្នា និង​របៀបដែល​អ្នករាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្តកោតខ្លាច និង​ការញ័ររន្ធត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​មាន​ចិត្ត​ស្រឡាញ់​អ្នក​រាល់​គ្នា​រឹត​តែ​ខ្លាំង​ឡើងៗ ពេល​គាត់​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា និង​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ទទួល​គាត់ ដោយ​ចិត្ត​កោត​ខ្លាច និង​ញាប់‌ញ័រ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​គាត់​នឹក​ឃើញ​ថា បងប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់‌ញ័រ​ផង​នោះ គាត់​មាន​ចិត្ត​ស្រឡាញ់​បងប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់ ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​នឹក​ឃើញ​ពី​អ្នក​រាល់​គ្នា​ចុះ​ចូល​តាម ហើយ​ដែល​ទទួល​គាត់​ដោយ​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ

សូមមើលជំពូក

អាល់គីតាប

ពេល​គាត់​នឹក​ឃើញ​ថា បង​ប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់‌ញ័រ​ផង​នោះ គាត់​មាន​ចិត្ដ​ស្រឡាញ់​បង​ប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក



២ កូរិនថូស 7:15
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​


ឆ្មាំ​គុក​ក៏​សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង​ រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ទាំង​ភ័យញ័រ‍។​


ហើយ​ខ្ញុំ​បាន​មក​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ដោយ​មាន​សេចក្ដី​កំសោយ​ ភ័យខ្លាច​ និង​ញាប់ញ័រ​ក្រៃលែង​‍


ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​


យើង​មិន​បាន​បង្ខាំង​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​ចិត្ដ​អ្នក​រាល់គ្នា​បង្ខាំង​អ្នក​រាល់គ្នា​វិញ។​


បាវបម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ចៅ​ហ្វាយ​ខាង​សាច់ឈាម​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ ទាំង​មាន​ចិត្ដ​ស្មោះត្រង់​ដូច​ជា​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​


ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​


ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​


ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​


បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​


បើ​អ្នកណា​មាន​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​ ហើយ​ឃើញ​បងប្អូន​ខ្វះ​ខាត​ ប៉ុន្ដែ​គ្មាន​ចិត្ដ​អាណិត​គាត់​សោះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ស្ថិត​ក្នុង​អ្នកនោះ​បាន?​