លោកពេត្រុសក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានបន្ទូលថា «មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង»។ គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
២ កូរិនថូស 7:10 - Khmer Christian Bible ព្រោះការព្រួយចិត្ដដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើឲ្យមានការប្រែចិត្តដែលនាំទៅឯសេចក្ដីសង្គ្រោះ នោះមិនគួរស្ដាយក្រោយឡើយ ប៉ុន្ដែការព្រួយចិត្ដរបស់លោកិយវិញ ធ្វើឲ្យមានសេចក្ដីស្លាប់ ព្រះគម្ពីរខ្មែរសាកល ព្រោះថាទុក្ខព្រួយស្របតាមព្រះ បង្កើតការកែប្រែចិត្តដែលនាំទៅរកសេចក្ដីសង្គ្រោះដែលគ្មានការស្ដាយក្រោយ រីឯទុក្ខព្រួយរបស់លោកីយ៍វិញ នាំឲ្យមានសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ នោះបង្កើតសេចក្ដីស្លាប់វិញ អាល់គីតាប តាមពិត ទុក្ខព្រួយស្របតាមអុលឡោះបែបនេះ តែងតែនាំឲ្យកែប្រែចិត្ដគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំឲ្យស្លាប់វិញ។ |
លោកពេត្រុសក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានបន្ទូលថា «មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង»។ គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។
ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»
ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។
ឥឡូវនេះ ខ្ញុំត្រេកអរណាស់ ប៉ុន្ដែមិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដរហូតដល់មានការប្រែចិត្ដ ដ្បិតអ្នករាល់គ្នាព្រួយចិត្ដស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះអ្នករាល់គ្នាមិនបានទទួលការខាតបង់អ្វីមួយដោយសារយើងទេ
ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមក នៅពេលគាត់ចង់បានពរទុកជាមរតក នោះគាត់ក៏ត្រូវបានបដិសេធវិញ ទោះបីគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏រកឱកាសប្រែចិត្តមិនបានឡើយ។