ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
២ កូរិនថូស 5:21 - Khmer Christian Bible ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គដែលគ្មានបាបសោះត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យសុចរិត*រួមជាមួយព្រះគ្រិស្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ អាល់គីតាប អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។ |
ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ
ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
ព្រះយេស៊ូត្រូវបានប្រគល់ទៅឲ្យគេសម្លាប់ដោយសារទោសកំហុសរបស់យើង តែព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ដើម្បីរាប់យើងជាសុចរិត។
ហើយដោយសារការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សបាបជាយ៉ាងណា នោះដោយសារការស្ដាប់បង្គាប់របស់មនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សសុចរិតជាយ៉ាងនោះដែរ។
ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ
ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ
ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។
សម្ដេចសង្ឃបែបនេះហើយដែលយើងត្រូវការ គឺបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ហើយត្រូវបានញែកចេញពីមនុស្សបាប និងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌ទៅទៀត
ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ
អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។