Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:9 - Khmer Christian Bible

9 និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​សុចរិត​ដោយ​ជឿ​លើ​ព្រះ‌គ្រិស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​សុចរិត​ដែល​មក​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រិត្យ‌វិន័យ​នោះ​ទេ គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​គាត់។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​ហ៊ូកុំ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​អាល់ម៉ា‌ហ្សៀស ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​អុលឡោះ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ

សូមមើលជំពូក ចម្លង




ភីលីព 3:9
56 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​


ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើកសំដែង​ដោយសារ​ជំនឿ​ ហើយ​ឲ្យ​ជំនឿ​នោះ​ចម្រើន​ច្រើន​ឡើង​ ដូច​មាន​ចែង​ទុក​ថា៖​ «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ»។​


ដ្បិត​មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ចិត្ដ​ដែល​ជឿ​ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​មាត់​ដែល​ប្រកាស​


សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​


ដូច​ដែល​បាប​បាន​សោយរាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ព្រះគុណ​ក៏​សោយរាជ្យ​ដោយសារ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ជា​យ៉ាង​នោះ​ដែរ។​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​


ប៉ុន្ដែ​ដោយសារ​ព្រះអង្គ​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ត្រលប់​ជា​ប្រាជ្ញា​ មកពី​ព្រះជាម្ចាស់​សម្រាប់​យើង​ ទាំង​ខាង​សេចក្ដី​សុចរិត​ សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​ប្រោសលោះ​


ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​


ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​


យើង​ដឹង​ថា​ មនុស្ស​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ គឺ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​វិញ​ ហេតុ​នេះ​បាន​ជា​យើង​ជឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ឡើយ​


រីឯ​ខាង​ភាព​ប្ដូរផ្ដាច់​ ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុមជំនុំ​ ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​វិញ​ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។​


ដែល​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ ហើយ​បាន​ត្រាស់​ហៅ​យើង​ ដោយ​ការ​ត្រាស់ហៅ​ដ៏​បរិសុទ្ធ​ មិន​មែន​ដោយ​ការ​ប្រព្រឹត្តិ​របស់​យើង​ទេ​ គឺ​ដោយ​គោលបំណង​ និង​ព្រះគុណ​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ឲ្យ​យើង​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាំង​ពី​មុន​អស់កល្ប​ជានិច្ច​ម្ល៉េះ​


នោះ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ដ៏​សុចរិត​ដែល​យើង​ប្រព្រឹត្ត​ទេ​ គឺ​ដោយ​ព្រោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​វិញ‍​ តាមរយៈ​ការ​លាង​សម្អាត​ដែល​ឲ្យ​យើង​កើត​ជា​ថ្មី​ និង​ការ​ផ្លាស់ប្រែ​ជា​ថ្មី​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​


ហើយ​ដោយសារ​សេចក្ដី​ពីរ​យ៉ាង​ដ៏​មិន​ចេះ​ប្រែប្រួល​ដែល​ព្រះ​ជាម្ចាស់​មិន​អាច​កុហក​បាន​នេះ​ នោះ​យើង​ដែលបាន​រត់​មក​ជ្រកកោន ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ អាច​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង។​


ដ្បិត​យើង​ទាំង​អស់​គ្នា​តែងតែ​ធ្វើ​ខុស​ជា​ច្រើន​ បើ​អ្នកណា​ម្នាក់​មិន​ធ្វើ​ខុស​ដោយ​សារ​ពាក្យ​សំដី​ទេ​ អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ​ ក៏​អាច​គ្រប់គ្រង​រូបកាយ​ទាំង​មូល​បាន​ដែរ​។


ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​ក៏​ប្រព្រឹត្ដ​ល្មើស​ក្រឹត្យ​វិន័យ​ដែរ​ ដ្បិត​បាប​ជា​ការ​ល្មើស​ក្រឹត្យ​វិន័យ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម