ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
២ កូរិនថូស 5:10 - Khmer Christian Bible ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្តតាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី អាល់គីតាប ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់អាល់ម៉ាហ្សៀស ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។ |
ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។
ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
ខ្ញុំនិយាយនេះ មិនមែនជាការផ្ដន្ទាទោសដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានបា្រប់អ្នករាល់គ្នាជាមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្ដរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា
ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។
ប៉ុន្ដែពួកគេនឹងត្រូវរាយរាប់ប្រាប់ព្រះមួយអង្គដែលបានត្រៀមជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។
យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន
«មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។