គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
២ កូរិនថូស 13:4 - Khmer Christian Bible ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គត្រូវគេឆ្កាង ដោយភាពទន់ខ្សោយ តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តារបស់ព្រះ។ យើងខ្សោយក្នុងព្រះអង្គមែន តែចំពោះអ្នករាល់គ្នា យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្ដីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ)។ អាល់គីតាប អ៊ីសាត្រូវគេឆ្កាងដោយគាត់មានភាពទន់ខ្សោយ ប៉ុន្ដែ គាត់រស់ឡើងវិញ ដោយអំណាចរបស់អុលឡោះ។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយអ៊ីសាមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយគាត់ ដោយអំណាចរបស់អុលឡោះ។ |
គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់បានដឹងជាប្រាកដចុះថា ព្រះជាម្ចាស់បានតាំងព្រះយេស៊ូ ដែលអ្នករាល់គ្នាបានឆ្កាងនេះឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ»។
ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។
ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង
ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។
ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះជាម្ចាស់ ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។
រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
ហើយខ្ញុំបានមកនៅជាមួយអ្នករាល់គ្នា ដោយមានសេចក្ដីកំសោយ ភ័យខ្លាច និងញាប់ញ័រក្រៃលែង
ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ
ដ្បិតមានគេនិយាយថា សំបុត្ររបស់គាត់ធ្ងន់ៗ និងមានអំណាចណាស់ ប៉ុន្ដែពេលជួប រូបកាយរបស់គាត់ខ្សោយ ហើយការនិយាយស្ដីគួរឲ្យមើលងាយទៀតផង។
ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។
ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត
កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។
ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ
ព្រះយេស៊ូនេះហើយដែលបានយាងឡើងទៅស្ថានសួគ៌ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយឲ្យទេវតា សិទ្ធិអំណាច និងអំណាចទាំងឡាយបានចុះចូលនឹងព្រះអង្គផងដែរ។