Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 3:16 - Khmer Christian Bible

16 ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ឥឡូវនេះ ព្រះនាម​របស់​ព្រះអង្គ​បាន​ធ្វើឲ្យ​បុរសនេះ​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់ មានកម្លាំងឡើង ដោយសារតែ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​។ ជំនឿ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវ បាន​ធ្វើឲ្យ​បុរស​នេះ​ជាទាំងស្រុង​នៅមុខ​អ្នក​ទាំងអស់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះអង្គ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​បងប្អូន​ឃើញ និង​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បងប្អូន​ឃើញ​ស្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​នាម​អ៊ីសា គឺ​នាម​អ៊ីសា​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង​ប្អូន​ឃើញ ហើយ​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​អ៊ីសា ដូច​បង​ប្អូន​ឃើញ​ស្រាប់។

សូមមើលជំពូក ចម្លង




កិច្ចការ 3:16
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មក​ចុះ»​ លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក​ ហើយ​ដើរ​លើ​ទឹក​សំដៅ​ទៅ‍​ឯ​ព្រះយេស៊ូ​


ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ដ្រី​នោះ​ ហើយ​មាន​បន្ទូល​ថា៖​ «កូន​ស្រី​អើយ!​ ចូរ​រីករាយ​ឡើង​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​ ស្ដ្រី​នោះ​ក៏​ជា​សះស្បើយ​នៅ​វេលា​នោះ​ឯង។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​


បើ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ​ ដើម្បី​កុំ​ឲ្យ​ល្មើស​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ដោយ​ព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំង​មូល​របស់​មនុស្ស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ?​


ពេល​លោក​ប៉ូល​កំពុង​និយាយ​ បុរស​នោះ​បាន​ស្ដាប់​ ហើយ​លោក​ប៉ូល​ក៏​សម្លឹង​មើល​គាត់​ ពេល​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន​


នាង​បាន​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖​ «យើង​បង្គាប់​ឯង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ចូរ​ចេញ​ពី​នាង​ទៅ!»​ ពេល​នោះ​ វា​ក៏​ចេញ​ពី​នាង​ភ្លាម​


ពេល​នោះ​លោក​ពេត្រុស​ប្រាប់​ថា៖​ «មាស​ប្រាក់​ ខ្ញុំ​គ្មាន​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មាន​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ គឺ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ!»​


គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​ដើរ​ទៅ​មក​ ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នក​ទាំង​ពីរ​ ដោយ​ដើរ​ផង​លោត​ផង​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​


នោះ​ចូរ​អស់​លោក​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ចុះ​ថា​ គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ដែល​ពួក​លោក​បាន​ឆ្កាង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​ហើយ​ ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​


ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​


ពេល​គេ​យក​អ្នក​ទាំង​ពីរ​មក​ដាក់​នៅ​កណ្ដាល​ចំណោម​ ហើយ​ក៏​សួរ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?»​


គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​


ទោះបី​ខ្ញុំ​អាច​ថ្លែង​ព្រះបន្ទូល​ និង​ស្គាល់​អស់​ទាំង​អាថ៌កំបាំង​ ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់​យ៉ាង​ក៏ដោយ​ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​រហូត​ដល់​រើ​ភ្នំ​បាន​ក៏ដោយ​ ប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​គ្មាន​បានការ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម