ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ធ្ងរជាងគេ»។
២ កូរិនថូស 11:20 - Khmer Christian Bible ទោះបីមានអ្នកណាម្នាក់យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំដែរ ព្រះគម្ពីរខ្មែរសាកល ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង អាល់គីតាប គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។ |
ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ធ្ងរជាងគេ»។
ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។
រហូតដល់ឥឡូវនេះ យើងឃ្លានផង ស្រេកផង ហើយនៅអាក្រាត ទាំងត្រូវគេវាយ និងរសាត់អណ្ដែតទៀត
មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា សម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នាបានឈរមាំមួនដោយជំនឿរួចហើយ។
និងអស់ទាំងកម្ពស់ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រិស្ដ
ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេក៏ដោយ ប៉ុន្ដែគេថា ខ្ញុំជាមនុស្សមានល្បិចបោកប្រាស់យកពីអ្នករាល់គ្នា
ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ
នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង
រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ
ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ?
ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។
នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។
អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម អ្នកទាំងនោះបានបង្ខំឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីកុំឲ្យពួកគេត្រូវបៀតបៀនដោយឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ
ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្ដីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់