ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី
២ កូរិនថូស 11:10 - Khmer Christian Bible ដោយសេចក្ដីពិតរបស់ព្រះគ្រិស្ដដែលនៅក្នុងខ្ញុំ មោទនៈភាពរបស់ខ្ញុំនេះនឹងមិនត្រូវស្ងប់នៅក្នុងតំបន់នៃស្រុកអាខៃឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលសេចក្ដីពិតរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងខ្ញុំ មោទនភាពរបស់ខ្ញុំនេះ នឹងមិនត្រូវបានបញ្ឈប់នៅតំបន់អាខៃឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមប្រាប់ ដោយសេចក្តីពិតរបស់ព្រះគ្រីស្ទដែលនៅក្នុងខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្តីអំនួតរបស់ខ្ញុំនេះ នៅក្នុងស្រុកអាខៃបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមបញ្ជាក់ដោយមានសេចក្ដីពិតរបស់ព្រះគ្រិស្តនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្តិយសខ្ញុំត្រង់ចំណុចនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ អាល់គីតាប ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។ |
ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី
កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ
ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា
សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។
ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ មនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ
បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល
ខ្ញុំសុំព្រះជាម្ចាស់ធ្វើជាសាក្សីអំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុងកូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា
ហើយយើងមិនអួតហួសខ្នាតអំពីការនឿយហត់របស់អ្នកដទៃឡើយ ប៉ុន្ដែយើងមានសង្ឃឹមថា នៅពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះដែនកំណត់របស់យើងក្នុងចំណោមអ្នករាល់គ្នានឹងរីកចម្រើនឡើងយ៉ាងធំ
ដូច្នេះ ខ្ញុំនឹងបន្ដធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បីដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថាខ្លួនស្មើនឹងយើងនៅក្នុងចំណុចដែលពួកគេអួតនោះ។
ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះគឺសម្រាប់ស្អាងចិត្ដអ្នករាល់គ្នាទេ។
ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។
សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។
ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺប្រព្រឹត្ដដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។
អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្ដីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់
ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និងជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។