ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ»
២ កូរិនថូស 10:16 - Khmer Christian Bible ដើម្បីប្រកាសដំណឹងល្អដល់តំបន់ដែលនៅហួសអ្នករាល់គ្នា ដោយមិនមែនអួតអំពីអ្វីដែលបានធ្វើរួចរាល់នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។ ព្រះគម្ពីរខ្មែរសាកល ដើម្បីផ្សាយដំណឹងល្អរហូតដល់តំបន់ខាងនាយរបស់អ្នករាល់គ្នា។ នេះមិនមែនដើម្បីអួតអំពីអ្វីដែលបានរៀបចំជាស្រេច នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យយើងបានប្រកាសដំណឹងល្អតាមតំបន់នានា នៅខាងនាយអ្នករាល់គ្នា ដោយមិនអួតពីកិច្ចការដែលអ្នកដទៃបានធ្វើរួចហើយនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ អាល់គីតាប បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានានៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ |
ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ»
ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។
ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ?