ដ្បិតមានគេនិយាយថា សំបុត្ររបស់គាត់ធ្ងន់ៗ និងមានអំណាចណាស់ ប៉ុន្ដែពេលជួប រូបកាយរបស់គាត់ខ្សោយ ហើយការនិយាយស្ដីគួរឲ្យមើលងាយទៀតផង។
២ កូរិនថូស 10:11 - Khmer Christian Bible ចូរឲ្យមនុស្សបែបនេះដឹងការនេះចុះថា ពេលយើងមិននៅជាមួយ សំដីនៅក្នុងសំបុត្រយ៉ាងណា នោះពេលយើងនៅជាមួយ ការប្រព្រឹត្ដិក៏យ៉ាងនោះដែរ ព្រះគម្ពីរខ្មែរសាកល មនុស្សបែបនេះត្រូវពិចារណាការនេះថា យើងជាយ៉ាងណាតាមរយៈពាក្យសម្ដីក្នុងសំបុត្រ ពេលយើងមិននៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះ ពេលយើងនៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យមនុស្សបែបនោះយល់ថា ពេលយើងមិននៅជាមួយ យើងសរសេរនៅក្នុងសំបុត្រយ៉ាងណា នោះពេលនៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ អាល់គីតាប អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្ដបែបនោះដែរ។ |
ដ្បិតមានគេនិយាយថា សំបុត្ររបស់គាត់ធ្ងន់ៗ និងមានអំណាចណាស់ ប៉ុន្ដែពេលជួប រូបកាយរបស់គាត់ខ្សោយ ហើយការនិយាយស្ដីគួរឲ្យមើលងាយទៀតផង។
យើងមិនហ៊ានរាប់ ឬប្រៀបផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្ដែការដែលពួកគេវាស់ស្ទង់ខ្លួននៅក្នុងចំណោមពួកគេ ហើយប្រៀបផ្ទឹមខ្លួននឹងខ្លួនឯង នោះពួកគេគ្មានការយល់ដឹងសោះ
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ
ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។