កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
១ យ៉ូហាន 5:9 - Khmer Christian Bible បើយើងទទួលស្គាល់សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជាសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងទទួលយកទីបន្ទាល់របស់មនុស្សទៅហើយ នោះទីបន្ទាល់របស់ព្រះរឹតតែប្រសើរជាងទៅទៀត ដ្បិតនេះជាទីបន្ទាល់របស់ព្រះ ដែលព្រះអង្គបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អាល់គីតាប អុលឡោះបានផ្ដល់សក្ខីភាពអំពីបុត្រារបស់ទ្រង់។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់អុលឡោះរឹងរឹតតែធំជាងនោះទៅទៀត។ |
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
រួចអ្នករាល់គ្នាខំស្រាវជ្រាវបទគម្ពីរ ព្រោះអ្នករាល់គ្នាស្មានថា អាចមានជីវិតអស់កល្បជានិច្ចដោយសារបទគម្ពីរទាំងនោះ ប៉ុន្ដែបទគម្ពីរទាំងនោះបានធ្វើបន្ទាល់អំពីខ្ញុំ។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
ដោយមានព្រះជាម្ចាស់ធ្វើបន្ទាល់ជាមួយផង តាមរយៈទីសំគាល់ ការអស្ចារ្យ និងកិច្ចការដ៏មានអំណាចជាច្រើន ព្រមទាំងតាមរយៈអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង។
ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។
អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។