កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
១ យ៉ូហាន 5:7 - Khmer Christian Bible ដ្បិតមានបីដែលធ្វើបន្ទាល់ ព្រះគម្ពីរខ្មែរសាកល ជាការពិត មានបីដែលធ្វើបន្ទាល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានបីដែលធ្វើបន្ទាល់[នៅស្ថានសួគ៌ គឺព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងបីនេះរួមមកតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបន្ទាល់បីគឺ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ នឹងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ អាល់គីតាប មានបន្ទាល់បីគឺ |
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។
ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
កាលពីដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមរបស់ព្រះអង្គ!»។ នោះស្រាប់តែមានសំឡេងមួយពីលើមេឃមកថា៖ «យើងបានតម្កើងឡើងហើយ យើងនឹងតម្កើងឡើងទៀត»។
ហើយនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ប៉ុន្ដែនៅពេលអ្នកជំនួយមកដល់ ជាអ្នកដែលខ្ញុំនឹងចាត់ពីព្រះវរបិតាឲ្យមកឯអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញពីព្រះវរបិតាមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។
ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង
ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
អ្វីដែលមានតាំងពីដើមដំបូងមក ជាអ្វីដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែក ទាំងបានប៉ះផ្ទាល់ដៃរបស់យើងទៀត គឺអំពីព្រះបន្ទូលនៃជីវិត
ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកដោយទឹក និងឈាម ហើយមិនមែនតែទឹកប៉ុណ្ណោះទេ គឺមានទាំងទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
ព្រះអង្គស្លៀកសម្លៀកបំពាក់ដែលប្រឡាក់ឈាម ហើយគេហៅព្រះនាមព្រះអង្គថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»