Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:18 - Khmer Christian Bible

18 ដូច្នេះ​ខ្ញុំ​ជា​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 គឺ​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ ហើយ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ក៏​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរបិតា​មួយ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដូច្នេះ មាន​ខ្ញុំ​នេះ​១ ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះវរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​បិតា​ខ្ញុំ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ អ្នក​គង្វាល​ល្អ​លះ​បង់​ជីវិត​របស់​ខ្លួន​ដើម្បី​ចៀម​


ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ​ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​


ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​


ខ្ញុំ​ជា​ទ្វារ បើ​អ្នកណា​ចូល​តាម​ខ្ញុំ​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ ព្រមទាំង​ចេញ​ចូល​បាន​ ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​នរណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​តាំងពី​ដំបូង​ហើយ​ថា​ខ្ញុំ​ជា​នរណា​


ខ្ញុំ​និយាយ​សេចក្ដី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​វត្ដមាន​ព្រះ​វរ​បិតា​ ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ពី​ឪពុក​អ្នក​រាល់គ្នា​ដែរ»។​


ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​


ដោយ​មាន​ព្រះជាម្ចាស់​ធ្វើ​បន្ទាល់​ជាមួយ​ផង​ តាមរយៈ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​កិច្ចការ​ដ៏​មាន​អំណាច​ជាច្រើន​ ព្រមទាំង​តាមរយៈ​អំណោយទាន​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ស្របតាម​បំណង​របស់​ព្រះអង្គ​ផង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម