ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
១ យ៉ូហាន 2:5 - Khmer Christian Bible ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្ដីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អាល់គីតាប រីឯអ្នកដែលកាន់តាមពាក្យរបស់គាត់ សេចក្ដីស្រឡាញ់របស់អុលឡោះពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងអ៊ីសាដោយសេចក្ដីនេះ |
ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
ដូច្នេះអ្នកណាមានបញ្ញត្ដិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យអ្នកនោះស្គាល់ផង»។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
ព្រោះខ្ញុំជាដើមទំពាំងបាយជូរ ឯអ្នករាល់គ្នាជាមែក អ្នកណានៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ អ្នកនោះនឹងបង្កើតផលបានច្រើន ព្រោះបើដាច់ចេញពីខ្ញុំ នោះអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។
ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ
ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គដែលគ្មានបាបសោះត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។
អ្នកឃើញថា ជំនឿគួបផ្សំជាមួយការប្រព្រឹត្ដិរបស់គាត់ ហើយដោយសារការប្រព្រឹត្ដិរបស់គាត់បានធ្វើឲ្យជំនឿគ្រប់លក្ខណ៍
អ្នកណាដែលកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះនៅជាប់ក្នុងព្រះអង្គ ព្រះអង្គក៏នៅជាប់ក្នុងអ្នកនោះ ហើយដោយរបៀបនេះយើងដឹងថា ព្រះអង្គគង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។
ដោយរបៀបនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះអង្គជាយ៉ាងណា យើងក៏ដូចជាព្រះអង្គដែរនៅក្នុងលោកិយនេះ។
នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ ដ្បិតសេចក្ដីស្រឡាញ់ដែលគ្រប់លក្ខណ៍កម្ចាត់សេចក្ដីភ័យខ្លាច ពីព្រោះសេចក្ដីភ័យខ្លាចជាប់មានការដាក់ទោស ដូច្នេះអ្នកណាដែលមានសេចក្ដីភ័យខ្លាច អ្នកនោះមិនទាន់គ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។
ដោយរបៀបនេះហើយដែលយើងដឹងថា យើងស្រឡាញ់កូនៗរបស់ព្រះជាម្ចាស់ គឺនៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ។
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ ហើយនេះជាបញ្ញត្ដិ គឺអ្នករាល់គ្នាត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក
ដូច្នេះនាគក៏ខឹងនឹងស្រ្ដីនោះជាខ្លាំង ហើយក៏ចេញទៅច្បាំងជាមួយនឹងកូនចៅឯទៀតៗរបស់នាងដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។
នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។