ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
១ យ៉ូហាន 2:10 - Khmer Christian Bible រីឯអ្នកណាដែលស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានសេចក្តីដែលនាំឲ្យជំពប់ដួលឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលនៅក្នុងអ្នកនោះឡើយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះរស់នៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានហេតុនឹងជំពប់ដួលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ អាល់គីតាប អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្ដចេញពីជំនឿឡើយ។ |
ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ
ព្រះយេស៊ូឆ្លើយថា៖ «តើនៅពេលថ្ងៃមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនៅក្នុងចំណោមអ្នករាល់គ្នាតែមួយរយៈពេលខ្លីទេ ដូច្នេះចូរដើរនៅពេលដែលអ្នករាល់គ្នានៅមានពន្លឺចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត គេមិនដឹងថា ខ្លួងឯងកំពុងទៅណាទេ។
ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ
ប៉ុន្ដែអ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹត ក៏ដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេខ្វាក់ទៅហើយ
យើងដឹងថា ដោយសារយើងស្រឡាញ់បងប្អូន យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅឯជីវិត ហើយអ្នកដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតក្នុងសេចក្ដីស្លាប់នៅឡើយ។