ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
១ កូរិនថូស 4:3 - Khmer Christian Bible ប៉ុន្ដែវាជារឿងតូចតាចទេសម្រាប់ខ្ញុំ ដែលត្រូវអ្នករាល់គ្នា ឬអ្នកណាម្នាក់នៅសម័យនេះវិនិច្ឆ័យនោះ ដ្បិតខ្ញុំមិនវិនិច្ឆ័យខ្លួនឯងទេ ព្រះគម្ពីរខ្មែរសាកល រីឯសម្រាប់ខ្ញុំ ការដែលត្រូវអ្នករាល់គ្នា ឬសាលាក្ដីរបស់មនុស្សវិនិច្ឆ័យ ជារឿងតូចបំផុតទេ។ តាមពិត សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំមិនវិនិច្ឆ័យដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចំពោះខ្ញុំ ទោះជាអ្នករាល់គ្នា ឬអ្នកណាក៏ដោយដែលវាយតម្លៃខ្ញុំ នោះខ្ញុំមិនអំពល់អ្វីទេ ហើយខ្ញុំក៏មិនវាយតម្លៃខ្លួនឯងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទប្រកាន់ទោសខ្លួនខ្ញុំផង អាល់គីតាប ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ |
ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។
កិច្ចការរបស់គេម្នាក់ៗនឹងបង្ហាញឲ្យឃើញ ដ្បិតនឹងធ្វើឲ្យដឹងច្បាស់នៅថ្ងៃចុងក្រោយ ពីព្រោះកិច្ចការនោះត្រូវបង្ហាញឲ្យឃើញតាមរយៈភ្លើង គឺភ្លើងនឹងពិសោធកិច្ចការរបស់គេម្នាក់ៗឲ្យឃើញជាយ៉ាងណា
ព្រោះខ្ញុំយល់ឃើញថាខ្ញុំគ្មានខុសអ្វីទេ ប៉ុន្ដែខ្ញុំមិនបានរាប់ជាសុចរិតដោយសារការនេះឡើយ គឺព្រះអម្ចាស់ទេជាអ្នកវិនិច្ឆ័យខ្ញុំ