Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:15 - Khmer Christian Bible

15 រីឯ​មនុស្ស​ខាង​វិញ្ញាណ​វិនិច្ឆ័យ​អំពី​សេចក្ដី​គ្រប់​យ៉ាង​ ប៉ុន្ដែ​គាត់​មិន​ត្រូវ​អ្នកណា​ម្នាក់​វិនិច្ឆ័យ​ឡើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 រីឯ​មនុស្ស​ខាងវិញ្ញាណ​វិញ វិនិច្ឆ័យ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​មិន​ត្រូវ​អ្នកណា​វិនិច្ឆ័យ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ គេ​ពិចារណា​យល់​គ្រប់​ទាំង‌អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ពិចារណា​យល់​ពី​អ្នក​នោះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រីឯ​អ្នក​ដែល​បាន​ទទួល​រស‌អុលឡោះ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នកណា​ចង់​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ អ្នក​នោះ​មុខ​ជា​ដឹង​អំពី​សេចក្ដី​បង្រៀន​នេះ​ ថា​តើ​ជា​សេចក្ដី​បង្រៀន​មកពី​ព្រះជាម្ចាស់​ ឬ​ខ្ញុំ​និយាយ​តែ​ពី​ខ្លួន​ខ្ញុំ។​


លោក​ប៉ូល​ចង់​យក​ធីម៉ូថេ​ទៅ​ជាមួយ​ដែរ​ ដូច្នេះ​ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ ដោយព្រោះ​តែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំង​នោះ​ ដ្បិត​ពួកគេ​គ្រប់​គ្នា​ដឹង​ថា​ ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។​


បើ​មាន​អ្នកណា​ស្មាន​ថា​ ខ្លួន​ជា​អ្នក​នាំ​ព្រះបន្ទូល​ ឬ​ជា​មនុស្ស​ពេញ​ដោយ​ព្រះវិញ្ញាណ​ ចូរ​ឲ្យ​អ្នក​នោះ​ដឹង​ច្បាស់​ថា​ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ជា​បញ្ញត្តិ​របស់​ព្រះអម្ចាស់។​


បងប្អូន​អើយ!​ ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដូចជា​មនុស្ស​ខាង​វិញ្ញាណ​បាន​ទេ​ ប៉ុន្ដែ​ត្រូវ​និយាយ​ដូចជា​មនុស្ស​ខាង​សាច់ឈាម​វិញ​ គឺ​ដូចជា​និយាយ​ទៅ​កាន់​ទារក​នៅ​ក្នុង​ព្រះគ្រិស្ដ​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


បងប្អូន​អើយ!​ បើ​អ្នកណា​ម្នាក់​ធ្វើ​បាប​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ដើរ​តាម​ព្រះវិញ្ញាណ​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត​ ហើយ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​អ្នក​ក៏​ត្រូវ​ល្បួង​ដែរ​


នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​


ហេតុ​នេះ​ហើយ​ បាន​ជា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន‍​ឮ​អំពី​អ្នក​រាល់គ្នា​ យើង​បាន​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​ដោយ​ការ​យល់​ដឹង​អំពី​បំណង​របស់​ព្រះអង្គ​តាមរយៈ​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ទាំងឡាយ​ខាង​វិញ្ញាណ​


ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​


រីឯ​អាហារ​រឹង​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ធ្លាប់​បាន​បង្វឹក​ប្រាជ្ញា​ញាណ​របស់​ខ្លួន​ឲ្យ​ចេះ​វែក​ញែក​ការ​ល្អ​ និង​ការ​អាក្រក់។​


រីឯ​អ្នក​រាល់គ្នា​វិញ​ បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​ពី​ព្រះ​ដ៏​បរិសុទ្ធ​ ហើយ​អ្នក​រាល់គ្នា​ក៏​ស្គាល់​ហើយ។​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម