ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 4:19 - Khmer Christian Bible

ប៉ុន្ដែ​បើ​ព្រះអម្ចាស់​មាន​បំណង​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ឆាប់ៗ​នេះ​ ហើយ​ខ្ញុំ​ចង់​ស្គាល់​អំណាច​របស់​ពួកអ្នក​អួត​ខ្លួន​ទាំង​នោះ​ គឺ​មិន​មែន​ពាក្យ​សំដី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​មាន​ឫក​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​អំណាច​របស់​គេ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​មក​រក​បងប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សម្ដី​របស់​គេ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ បន្តិច​ទៀត បើ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ៊ីសា‌ជាអម្ចាស់​គាប់​ចិត្ត ខ្ញុំ​នឹង​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ​ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ដ​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សំដី​របស់​គេ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក



១ កូរិន‌ថូស 4:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ជម្រាបលា​ពួកគេ​ គាត់​បាន​និយាយ​ដូច្នេះ​ថា៖​ «បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ ខ្ញុំ​នឹង​ត្រលប់​មក‍​ឯ​អ្នក​រាល់គ្នា​វិញ»​ រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញ​ពី​ក្រុង​អេភេសូរ។​


ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​


ពេល​គាត់​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ គាត់​បាន​លើក​ទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ដោយ​ពាក្យ​សំដី​ជាច្រើន​ រួច​គាត់​ក៏​មក​ដល់​ស្រុក​ក្រេក​


ព្រមទាំង​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​អំណរ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាក​ជាមួយ​អ្នក​រាល់គ្នា​ដែរ។​


បើ​មាន​អ្នកណា​ម្នាក់​ឃ្លាន​ ចូរ​ឲ្យអ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​ទោស​នៅ​ពេល​អ្នក​រាល់គ្នា​មក​ជួបជុំ​គ្នា​ឡើយ​ រីឯ​បញ្ហា​ផ្សេង​ទៀត​ ខ្ញុំ​នឹង​ដោះស្រាយ​ពេល​ដែល​ខ្ញុំ​មក​ដល់‍។​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​បាន​ទាំង‍​អស់​គ្នា​ ប៉ុន្ដែ​ចង់​ឲ្យ​អ្នក​រាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​បាន​ជា​ជាង​ ដ្បិត​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ លុះត្រា​តែ​ឲ្យ​អ្នក​នោះ​បកប្រែ​ផង​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ទទួល​បាន​ការ​ស្អាង​ចិត្ដ​


ពេល​ខ្ញុំ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​ហើយ​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ ដ្បិត​ខ្ញុំ​នឹង​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​ទៅ​


ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់គ្នា​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ពេល​នេះ​ទេ​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយ​រយៈ​ បើ​ព្រះអម្ចាស់​អនុញ្ញាត។​


ប៉ុន្ដែ​យើង​និយាយ​ដោយ​ប្រាជ្ញា​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ពេញវ័យ​ខាង​ជំនឿ​ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​លោកិយ​នេះ​ ឬ​របស់​ពួកអ្នក​គ្រប់គ្រង​នៅ​លោកិយ​នេះ​ដែល​ត្រូវ​សាបសូន្យ​ឡើយ​


អ្នក​ខ្លះ​អួត​ខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍​ជួប​អ្នក​រាល់គ្នា​ទៀត​


បងប្អូន​អើយ!​ ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំង​នេះ​អំពី​ខ្ញុំ​ និង​លោក​អ័ប៉ុឡូស​ជា​ឧទាហរណ៍​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រៀន​តាម​យើង​ពី​សេចក្ដី​ដែល​ថា​ កុំ​ឲ្យ​ហួស​ពី​សេចក្ដី​ដែល​បាន​ចែង​ទុក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​អួត​អំពី​មនុស្ស​ម្នាក់​ទាស់​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ ហាក់​ដូចជា​ខ្ញុំ​បំភ័យ​អ្នក​រាល់គ្នា​តាមរយៈ​សំបុត្រ​របស់​ខ្ញុំ​


បើ​ព្រះជាម្ចាស់​អនុញ្ញាត​ នោះ​យើង​នឹង​ធ្វើ​ការ​នេះ។​


​ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​គួរ​តែ​និយាយ​ថា​ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ យើង​នឹង​មាន​ជីវិត​រស់​ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ ឬ​ការ​នោះ​