Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 4:18 - Khmer Christian Bible

18 អ្នក​ខ្លះ​អួត​ខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍​ជួប​អ្នក​រាល់គ្នា​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 មាន​អ្នកខ្លះ​មានឫកធំ ដោយស្មានថា​ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អ្នក​ខ្លះ​មាន​ឫក​ធំ ដោយ​ស្មាន​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បងប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួត‌បំប៉ោង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បង​ប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួត​បំប៉ោង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 4:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

​តើ​អ្នក​រាល់គ្នា​ត្រូវការ​អ្វី?​ តើ​គួរ​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ដោយ​មាន​រំពាត់​មក​ជាមួយ​ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ និង​ចិត្ត​ស្លូតបូត?​


ហើយ​អ្នក​រាល់គ្នា​នៅ​តែ​អួត​ខ្លួន​ទៀត​ មិន​កើត​ទុក្ខ​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


គឺខ្ញុំ​សូម​អង្វរ​ថា​ ពេល​ខ្ញុំ​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​មោះមុត​ដោយ​ការ​ទុកចិត្ត​ដែល​ខ្ញុំ​បាន​គិត​ថា​ ខ្ញុំ​មិន​ខ្លាច​ពួកអ្នក​ខ្លះ​ដែល​គិត​ថា​ យើង​រស់នៅ​តាម​សាច់ឈាម​នោះ​ឡើយ​


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម