ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ?
១ កូរិនថូស 14:34 - Khmer Christian Bible ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ ព្រះគម្ពីរខ្មែរសាកល មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យស្ត្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ អាល់គីតាប សូមឲ្យស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំអះទាំងប៉ុន្មានរបស់អុលឡោះ។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងហ៊ូកុំស្រាប់។ |
ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ?
ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ
ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ
មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។
ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។
ទោះជាយ៉ាងណាក្ដី ចូរអ្នករាល់គ្នាស្រឡាញ់ប្រពន្ធរបស់ខ្លួនរៀងៗខ្លួនឲ្យដូចជាស្រឡាញ់ខ្លួនឯងចុះ ហើយប្រពន្ធត្រូវគោរពប្ដី។
ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។
ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។