Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:33 - Khmer Christian Bible

33 ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចូរ​អ្នក​រាល់គ្នា​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​រៀងៗ​ខ្លួន​ឲ្យ​ដូច​ជា​ស្រឡាញ់​ខ្លួន​ឯង​ចុះ ​ហើយ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បងប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត‌ខ្លាច​ប្ដី​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង




អេភេសូរ 5:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ឲ្យ​ដូច​ជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ​


ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​ឲ្យ​ដូច​ជា​ព្រះគ្រិស្ដ​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុមជំនុំ​ដែរ​


សេចក្ដី​អាថ៌កំបាំង​នេះ​ជ្រាល​ជ្រៅ​ណាស់​ ប៉ុន្ដែ​ខ្ញុំ​និយាយ​នេះ​សំដៅ​លើ​ព្រះគ្រិស្ដ​ និង​ក្រុមជំនុំ​ប៉ុណ្ណោះ។​


ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ចុះ​ កុំ​មួម៉ៅ​ដាក់​នាង​ឡើយ។​


ម្យ៉ាង​ទៀត​ យើង​មាន​ឪពុក​ខាង​សាច់ឈាម​ដែល​ជា​អ្នក​វាយ​ប្រដៅ​យើង​ ហើយ​យើង​នៅតែ​គោរព​គាត់​ទៀត​ផង​ ដូច្នេះ​ តើ​យើង​មិន​គួរ​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត​ទេ‍​ឬ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត‍?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម