ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។
១ កូរិនថូស 14:24 - Khmer Christian Bible ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើទាំងអស់គ្នាកំពុងថ្លែងព្រះបន្ទូល រួចមានអ្នកមិនជឿ ឬអ្នកមិនយល់ចូលមក នោះគាត់នឹងត្រូវទាំងអស់គ្នាធ្វើឲ្យដឹងកំហុស និងត្រូវទាំងអស់គ្នាវិនិច្ឆ័យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើគ្រប់គ្នាអធិប្បាយវិញ ហើយមានមនុស្សដែលមិនជឿ ឬមនុស្សខ្លះដែលមិនចេះ គេចូលមក នោះគេត្រូវភ្ញាក់ដឹងខ្លួនឡើង ដោយសារអ្នករាល់គ្នា ហើយត្រូវអ្នករាល់គ្នាពិចារណាខ្លួនដែរ អាល់គីតាប ផ្ទុយទៅវិញ បើបងប្អូនថ្លែងបន្ទូលនៃអុលឡោះទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ |
ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។
«ចូរមកមើលបុរសម្នាក់ដែលប្រាប់ខ្ញុំ ពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើគាត់ជាព្រះគ្រិស្ដទេដឹង?»
ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
ចូរដេញតាមសេចក្ដីស្រឡាញ់ ហើយសង្វាតចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអាចថ្លែងព្រះបន្ទូលបាន
ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង!
រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។