ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
១ កូរិនថូស 14:23 - Khmer Christian Bible ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នា ហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ ហើយមានអ្នកមិនដែលដឹង ឬអ្នកមិនជឿចូលមក តើគេមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ? ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើក្រុមជំនុំទាំងមូលមកជួបជុំជាមួយគ្នា ហើយទាំងអស់គ្នាកំពុងនិយាយភាសាដទៃ រួចមានអ្នកមិនយល់ ឬអ្នកមិនជឿចូលមក តើពួកគេនឹងមិននិយាយថាអ្នករាល់គ្នាឆ្កួតទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើក្រុមជំនុំទាំងមូលមកជួបប្រជុំគ្នា ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានអ្នកដែលមិនដឹង ឬអ្នកមិនដែលជឿចូលមក តើគេនឹងមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ*ទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើកាលណាពួកជំនុំទាំងមូលប្រជុំគ្នានៅកន្លែងណាមួយ ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានមនុស្សដែលមិនចេះ ឬមនុស្សមិនជឿគេចូលមក នោះតើគេមិនថាអ្នករាល់គ្នាឆ្កួតទេឬអី អាល់គីតាប ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំអះទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ |
ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?»
កាលលោកប៉ូលកំពុងនិយាយដើម្បីការពារខ្លួនពីសេចក្ដីទាំងនេះ លោកភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ «ប៉ូលអើយ! ឯងឆ្កួតហើយ ឯងរៀនច្រើនពេកបានជាឆ្កួតដូច្នេះ!»
ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ