Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:46 - Khmer Christian Bible

46 ចៅហ្វាយ​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​មួយ​ដែល​គាត់​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង​ទាល់​តែ​សោះ​ ចៅហ្វាយ​នឹង​កាត់​គាត់​ជា​កង់ៗ​ រួច​ដាក់​គាត់​រួម​ជាមួយ​នឹង​ពួក​អ្នក​មិន​ជឿ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

46 នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ​ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​ឥតជំនឿ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ដូច្នេះ ដល់​ថ្ងៃ​ដែល​បាវ​បម្រើ​នោះ​មិន​រង់​ចាំ និង​នៅ​វេលា​ណា​ដែល​គាត់​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ហើយ​លោក​នឹង​ធ្វើ​ទោស​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​ពួក​មនុស្ស​មិន​ជឿ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង ម្ចាស់​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 12:46
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់​តែ​សោះ​


ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រុង​ប្រៀប​យ៉ាង​ដូច្នេះដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា កូន​មនុស្ស​មក​នៅ​ពេល​ណា»។​


ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ដល់​ណាស់​ នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯ​ទៀតៗ​ ព្រមទាំង​ស៊ី​ផឹក​ទាល់​តែ​ស្រវឹង​


ដូច្នេះ​បាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​ នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​


(«មើល៍​ យើង​នឹង​មក​ដូច​ជា​ចោរ!​ មាន​ពរ​ហើយ​អ្នក​ដែល​ប្រុង​ស្មារតី​ ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន»)។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម