១ កូរិនថូស 11:13 - Khmer Christian Bible ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ? ព្រះគម្ពីរខ្មែរសាកល ចូរអ្នករាល់គ្នាពិចារណាដោយខ្លួនឯងចុះ ថាការដែលមនុស្សស្រីអធិស្ឋានទៅព្រះទាំងមិនទទូរ តើជាការសមគួរឬយ៉ាងណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពិចារណាមើលខ្លួនឯងចុះថា តើសមឬទេដែលស្ត្រីអធិស្ឋានទៅព្រះដោយមិនទទូរស្បៃ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ត្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃ សម ឬមិនសម? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ អាល់គីតាប សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ដ្រីៗទូរអាទៅកាន់អុលឡោះ ដោយមិនទទូរស្បៃសម ឬមិនសម? |
ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ
តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ
ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ