Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:12 - Khmer Christian Bible

12 ដ្បិត​ស្រ្ដី​មាន​កំណើត​ពី​បុរស​យ៉ាង​ណា​ បុរស​ក៏​មាន​កំណើត​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ​ ប៉ុន្ដែ​អ្វីៗ​ទាំង​អស់​មាន​កំណើត​ពី​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​ដូចដែល​មនុស្សស្រី​ត្រូវបាននិម្មិត​ចេញពី​មនុស្សប្រុស​យ៉ាងណា មនុស្សប្រុស​ក៏​កើតមក​តាមរយៈ​មនុស្សស្រី​យ៉ាងនោះ​ដែរ ហើយ​អ្វីៗ​ទាំងអស់​ចេញមកពី​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​បុរស​កើត​មក​ដោយ‌សារ​ស្ត្រី ដូច​ជា​ស្ត្រី​ដើម​បាន​កើត​មក​ពី​បុរស​នោះ​ដែរ តែ​គ្រប់​របស់​ទាំង​អស់​សំរេច​កើត​មក​អំពី​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ​បាន​យក​ស្ដ្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ដ្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះអង្គ​ ដោយសារ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ‍។​ សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ក៏​យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ជា​ព្រះ​វរ​បិតា​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​ ព្រមទាំង​យើង​ដែល​សម្រាប់​ព្រះអង្គ​ដែរ​ ហើយ​យើង​មាន​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​តែ​មួយ​ប៉ុណ្ណោះ​ ដែល​របស់​សព្វ​សារពើ​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ហើយ​យើង​ក៏​កើត​មក​ដោយសារ​ព្រះអង្គ​ដែរ​


ប៉ុន្ដែ​នៅ​ក្នុង​ព្រះអម្ចាស់​ ស្រ្ដី​ត្រូវការ​បុរស​ជា​ចាំបាច់​ ហើយ​បុរស​ក៏​ត្រូវការ​ស្ត្រី​ជា​ចាំបាច់​ដែរ​


អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម