ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 1:7 - Khmer Christian Bible

ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​មិន​ខ្វះខាត​អំណោយទាន​ណា​មួយ​ឡើយ​ ពេលដែល​កំពុង​ទន្ទឹង​រង់ចាំ​ការ​លេច​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ខ្វះ​អំណោយទាន​ណាមួយ​ឡើយ ក្នុងពេលដែល​អ្នករាល់គ្នា​ទន្ទឹងរង់ចាំ​ការសម្ដែងឲ្យឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ‌ទាន​ខាង​វិញ្ញាណ​ណា​មួយ​ឡើយ នៅ​ពេល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​លេច​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ នៅ​ពេល​ដែល​បងប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បងប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​ឯ​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​លេច​មក​ផង

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ នៅ​ពេល​ដែល​បង​ប្អូន​កំពុង​រង់‌ចាំ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​ចុះ​មក​យ៉ាង​រុង‌រឿង​នោះ បង​ប្អូន​មិន​ខ្វះ​អំណោយ​ទាន​អ្វី​ឡើយ។

សូមមើលជំពូក



១ កូរិន‌ថូស 1:7
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដ្រី​ព្រហ្មចារី​ដប់​នាក់​ ដែល​យក​ចង្កៀង​របស់​ពួកគេ​ចេញ​ទៅ​ទទួល​កូន​កំលោះ។​


គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​


វា​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​ នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។​


ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​


ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះវិញ្ញាណ​ ក៏​ស្រែក​ថ្ងូរ​នៅ​ក្នុង​ចិត្ដ​ ទាំង​ទន្ទឹង​រង់ចាំ​ការ​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើង​ដែរ​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


តើ​អ្នក​រាល់គ្នា​មាន​អ្វី​អន់​ជាង​ក្រុមជំនុំ​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ដែល​ខ្លួនខ្ញុំ​មិនមែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​នោះ?​ សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។​


ដ្បិត​យើង​ទន្ទឹង​រង់​ចាំ​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះវិញ្ញាណ​ និង​ដោយសារ​ជំនឿ​


ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​


ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់គ្នា​បង្ហាញ​ខ្លួន​ នោះ​អ្នក​រាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​សិរី​រុងរឿង​ដែរ។​


ព្រមទាំង​រង់​ចាំ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​យាង​មក​ពី​ស្ថានសួគ៌​ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​ ដែល​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ ដែល​នឹង​មក​ដល់។​


ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ប្រុងប្រៀប​ចិត្ដ​គំនិត​ជា​ស្រេច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះគុណ​ដែល​នឹង​ប្រទាន​មក​អ្នក​រាល់គ្នា​ នៅពេល​ព្រះយេស៊ូ​គ្រិស្ដ​លេច​មក​


ផ្ទុយ​ទៅ​វិញ​ ចូរ​មាន​អំណរ​ ពីព្រោះ​អ្នក​រាល់គ្នា​មាន​ចំណែក​ក្នុង​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​អំណរ​ ហើយ​រីករាយ​ជា​ខ្លាំង​ នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ។​


ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​


ទាំង​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​ ព្រោះ​នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​អស់​ដែរ។​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ឥឡូវ​នេះ​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាង​ណា​នោះ​ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​ យើង​ដឹង​ថា​ នៅ​ពេល​ព្រះអង្គ​លេច​មក​ យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាង​ណា​ យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ​ហើយ។​


ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចុះ​ ទាំង​ទន្ទឹង​រង់ចាំ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​ សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច។​