ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
អេភេសូរ 4:27 - Khmer Christian Bible ក៏កុំឲ្យឱកាសដល់អារក្សសាតាំងឲ្យសោះ។ ព្រះគម្ពីរខ្មែរសាកល ហើយកុំផ្ដល់ឱកាសដល់មារឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ អាល់គីតាប កុំហុចឱកាសឲ្យអ៊ីព្លេសមកល្បួងបងប្អូន។ |
ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ
ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងល្បិចប៉ិនប្រសប់របស់អារក្សសាតាំងបាន។
ជាមួយនឹងសេចក្ដីទាំងអស់នេះ ចូរយកជំនឿជាខែល ដែលអ្នករាល់គ្នាអាចពន្លត់គ្រាប់ព្រួញភ្លើងទាំងឡាយរបស់អារក្សសាតាំងបានដោយសារខែលនោះ
ដូច្នេះ ត្រូវចុះចូលជាមួយព្រះជាម្ចាស់ ហើយប្រឆាំងនឹងអារក្ស នោះវានឹងរត់ចេញពីអ្នករាល់គ្នា។
ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។