Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:16 - Khmer Christian Bible

16 ជាមួយ​នឹង​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​យក​ជំនឿ​ជា​ខែល​ ដែល​អ្នក​រាល់គ្នា​អាច​ពន្លត់​គ្រាប់​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​អារក្ស​សាតាំង​បាន​ដោយសារ​ខែល​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ក្នុង​គ្រប់​ស្ថានភាព ចូរ​យក​ខែល​នៃ​ជំនឿ ដោយ​ខែលនោះ​អ្នករាល់គ្នា​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំងអស់​របស់​មេអាក្រក់​បាន​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បងប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ‌សារ​ខែល​នោះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល​ដើម្បី​ឲ្យ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​អ៊ីព្លេស​កំណាច។

សូមមើលជំពូក ចម្លង




អេភេសូរ 6:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​


មិន​មែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​យើង​ជា​អ្នក​រួម​ការងារ​ជាមួយ​អ្នក​រាល់គ្នា​ សម្រាប់​អំណរ​របស់​អ្នក​រាល់គ្នា​វិញ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ដោយ​ជំនឿ​រួច​ហើយ។​


កុំ​ពន្លត់​ព្រះវិញ្ញាណ​


ប៉ុន្ដែ​យើង​ជា​ពួក​នៃ​ថ្ងៃ​ យើង​ត្រូវ​ដឹង​ខ្លួន​ទាំង​ពាក់​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ជា​អាវក្រោះ​ ព្រមទាំង​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្រ្គោះ​ជា​មួក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម