ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 3:2 - Khmer Christian Bible

អ្នក​រាល់គ្នា​ពិត​ជា​បាន‍​ឮ​ហើយ​អំពី​តួនាទី​មើល​ការ​ខុសត្រូវ​ ដែល​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ពិតជា​បាន‍ឮ​អំពី​តួនាទី​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ អំពី​ភាព​ជា​អ្នក​មើល​ខុស​ត្រូវ​នៃ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខងារ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​នោះ​ហើយ​មើល​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​ការ​ត្រួត‌ត្រា​របស់​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា​ថា

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​អុលឡោះ​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។

សូមមើលជំពូក



អេភេសូរ 3:2
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​


ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​


ព្រះអង្គ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ចេញ​ទៅ​ ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។​


ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​


ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​


ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​


ដ្បិត​តាមរយៈ​ព្រះគុណ​ដែល​ខ្ញុំ​បាន​ទទួល​ ខ្ញុំ​សូម​ប្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​គិត​ខ្ពស់​ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​គិត​ឲ្យ​បាន​សមស្រប​តាម​ខ្នាត​ជំនឿ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​វិញ​


ដូច្នេះ​ ចូរ​ឲ្យ​មនុស្ស​រាប់​យើង​ទុក​ដូចជា​អ្នកបម្រើ​របស់​ព្រះគ្រិស្ដ​ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​


អ្នក​រាល់គ្នា‍​បាន​ឮ​អំពី​កិរិយា​របស់​ខ្ញុំ​ កាល​នៅ​ក្នុង​សាសនា​យូដា​រួច​មក​ហើយ​ គឺ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​ខ្លាំង​បំផុត​ ទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀត​ផង។​


ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ហើយ​ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​តាមរយៈ​អំណោយ​ទាន​ ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ស្រប​ទៅ​តាម​អំណាច​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ។​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


និង​ឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​ជា​គម្រោង​ការ​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​


អ្នក​រាល់គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះអង្គ​ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ​ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះយេស៊ូ​ហើយ​


តែ​ម្នាក់‍ៗ​បាន​ទទួល​ព្រះគុណ​តាម​ខ្នាត​នៃ​អំណោយ​ទាន​របស់​ព្រះគ្រិស្ដ​រៀងៗ​ខ្លួន។​


ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​


ដែល​បាន​មក​ដល់​អ្នក​រាល់គ្នា​ ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​ និង​ចម្រើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ និង​បាន​យល់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​


ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​


ឬ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​ និង​បញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ ព្រោះ​រឿង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​ជាង​ការ​បម្រើ​ព្រះជាម្ចាស់​ដោយ​ជំនឿ។​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ​ ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ ជា​សាវក​ ហើយ​ជា​គ្រូ​ផង​