ហេព្រើរ 5:6 - Khmer Christian Bible ដូចនៅក្នុងបទគម្ពីរមួយទៀត ព្រះជាម្ចាស់មានបន្ទូលដែរថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គក៏មានព្រះបន្ទូលនៅកន្លែងមួយទៀតថា៖ «អ្នកជាសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចក្នុងបទ១ទៀត ព្រះក៏មានបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» អាល់គីតាប អុលឡោះក៏មានបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។ |
ជាកន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុនជំនួសយើង រួចព្រះអង្គបានត្រលប់ជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច។
ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?
ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
គាត់គ្មានឪពុកម្ដាយ គ្មានពង្សាវតារ គ្មានថ្ងៃកើត ឬថ្ងៃស្លាប់ឡើយ គឺគាត់មានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយ នៅជាសង្ឃរៀងរហូតទៅ។
ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។