ហេព្រើរ 7:11 - Khmer Christian Bible11 ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ដោយហេតុនេះ ប្រសិនបើអាចដល់ភាពគ្រប់លក្ខណ៍បាន តាមរយៈមុខងារជាបូជាចារ្យខាងពួកលេវីមែន——ដ្បិតនៅក្រោមមុខងារនេះឯង ដែលប្រជាជនបានទទួលក្រឹត្យវិន័យ——ចុះនៅតែមានតម្រូវការអ្វីឲ្យបូជាចារ្យមួយទៀតលេចឡើងក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក គឺមិនមែនហៅថាបូជាចារ្យក្នុងលំដាប់ថ្នាក់របស់អើរ៉ុនវិញ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍ តាមរយៈការងារជាសង្ឃខាងពួកលេវីទៅហើយ (ដ្បិតក្រោមការងារនោះ ប្រជាជនបានទទួលក្រឹត្យវិន័យ) តើចាំបាច់ឲ្យមានសង្ឃមួយទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអ្វី? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ត្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី សូមមើលជំពូកអាល់គីតាប11 មុខងារអ៊ីមុាំ ជាគ្រឹះនៃគីតាបហ៊ូកុំរបស់ប្រជារាស្ដ្រអ៊ីស្រអែល ប្រសិនបើមុខងារជាអ៊ីមុាំបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងអ៊ីមុាំមួយទៀត តាមរបៀបស្តេចម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីអ៊ីមុាំ តាមរបៀបណាពីហារ៉ូនទៅវិញ?។ សូមមើលជំពូក |