កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ហេព្រើរ 3:7 - Khmer Christian Bible ដូច្នេះ ដូចដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ដូចដែលព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ អាល់គីតាប ហេតុនេះដូចរសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់ |
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចុះហេតុដូចម្ដេចបានជាដាវីឌហៅព្រះអង្គ ដោយព្រះវិញ្ញាណថាព្រះអម្ចាស់ដូច្នេះ ដ្បិតដាវីឌផ្ទាល់និយាយថា
ព្រោះដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក
ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
ដ្បិតចៀមរបស់ខ្ញុំស្តាប់សំឡេងរបស់ខ្ញុំ ឯខ្ញុំក៏ស្គាល់ពួកវា ហើយពួកវាក៏មកតាមខ្ញុំ
ហើយអ្នកយាមទ្វារក៏បើកទ្វារឲ្យគាត់ចូល ឯចៀមស្តាប់សំឡេងរបស់គាត់ រួចគាត់ហៅចៀមរបស់គាត់តាមឈ្មោះ ហើយនាំចេញទៅក្រៅ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
«បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។
ដូច្នេះ ពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នាតាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូល នោះត្រូវណាស់ថា
រីឯព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់យើងអំពីការនេះដែរ គឺក្រោយពីព្រះអង្គមានបន្ទូលថា៖
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមករៀងរាល់ថ្ងៃក្នុងកាលដែលហៅថាថ្ងៃនេះនៅឡើយ ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្ដរឹងរូសដោយព្រោះការបោកបញ្ឆោតរបស់បាបឡើយ
ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។
នោះព្រះអង្គក៏កំណត់ថ្ងៃមួយទៀតទុក គឺថ្ងៃនេះ ដោយបានមានបន្ទូលតាមរយៈស្ដេចដាវីឌជាយូរក្រោយមកទៀត ដូចដែលបានមានបន្ទូលកាលពីមុនថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស»។
ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញឲ្យឃើញអំពីការនេះថា ដរាបណាផ្នែកខាងមុខនៃរោងនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏ពុំទាន់បើកចំហដែរ។
ដ្បិតការថ្លែងព្រះបន្ទូលមិនមែនចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមដែលព្រះវិញ្ញាណបណ្ដាល។
មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។