Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:8 - Khmer Christian Bible

8 ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះ​ថា​ ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​នៅ​មាន​នៅ​ឡើយ​ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំ​ទាន់​បើក​ចំហ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះវិញ្ញាណដ៏វិសុទ្ធ​បញ្ជាក់​ការនេះ​ថា ផ្លូវ​ចូលទៅក្នុង​ទីវិសុទ្ធបំផុត​មិនទាន់​ត្រូវបាន​សម្ដែង ដរាបណា​ព្រះពន្លា​ទីមួយ​នៅតែ​នៅស្ថិតស្ថេរ​នៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចំណុច​នេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​ឧបោ​សថ​នៅ​មាន​នៅ​ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​មិន​ទាន់​បើក​ចំហដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ត្រង់​នេះ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ត្រង់​នេះ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ជំរំ‌សក្ការៈ​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 9:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទារក​នោះ​បាន​ចម្រើន​វ័យ​ឡើង​ ព្រមទាំង​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ​ ហើយ​គាត់​បាន​រស់នៅ​ក្នុង​ទីរហោឋាន​រហូត​ដល់​ថ្ងៃ​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល។​


ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម​


ខ្ញុំ​ជា​ទ្វារ បើ​អ្នកណា​ចូល​តាម​ខ្ញុំ​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ ព្រមទាំង​ចេញ​ចូល​បាន​ ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​


ហើយ​បទ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា​ ព្រះជាម្ចាស់​នឹង​រាប់​ជនជាតិ​ទាំងឡាយ​ជា​សុចរិត​ដោយសារ​ជំនឿ​ ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​ប្រកាស​ប្រាប់​លោក​អ័ប្រាហាំ​ជា​មុន​ថា៖​ «ជនជាតិ​ទាំងអស់​នឹង​ទទួល​ពរ​តាមរយៈ​អ្នក»។​


ព្រោះ​តាមរយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍​ឯ​ព្រះវរបិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។​


រីឯ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​យើង​អំពី​ការ​នេះ​ដែរ​ គឺ​ក្រោយ​ពី​ព្រះអង្គ​មាន​បន្ទូល​ថា៖​


ដូច្នេះ ដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​


រីឯ​នៅ​ខាង​ក្រោយ​វាំង​នន​ទី​ពីរ​ មាន​ផ្នែក​មួយ​ទៀត​ដែល​ហៅ​ថា​ទី​បរិសុទ្ធ​បំផុត​


ដ្បិត​ការ​ថ្លែង​ព្រះបន្ទូល​មិន​មែន​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ​ គឺ​មនុស្ស​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​ដែល​ព្រះវិញ្ញាណ​បណ្ដាល។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម