នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
ហេព្រើរ 2:8 - Khmer Christian Bible ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ»។ នៅពេលព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងគេ ព្រះអង្គមិនបានទុកឲ្យអ្វីមួយមិនចុះចូលនឹងគេឡើយ ប៉ុន្ដែឥឡូវនេះ យើងមិនទាន់ឃើញរបស់ទាំងអស់ចុះចូលនឹងគេនៅឡើយទេ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យរបស់សព្វសារពើចុះចូលនៅក្រោមជើងគេ”។ ដោយព្រោះព្រះបានធ្វើឲ្យរបស់សព្វសារពើចុះចូលនឹងគេហើយ ដូច្នេះគ្មានអ្វីមិនចុះចូលនឹងគេនៅសល់ឡើយ ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញរបស់សព្វសារពើចុះចូលនឹងគេនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមជើងគេ» ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ គឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ។ ឥឡូវនេះ យើងមិនទាន់ឃើញថាគ្រប់ទាំងអស់ចុះចូលនៅឡើយទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គេ» ។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ អាល់គីតាប ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គាត់»។ អុលឡោះបានបង្ក្រាបអ្វីៗទាំងអស់នៅក្រោមគាត់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់គាត់ហើយនោះទេ |
នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា
ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ
តើព្រះអង្គធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក»?
ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។
ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ
ព្រះយេស៊ូនេះហើយដែលបានយាងឡើងទៅស្ថានសួគ៌ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយឲ្យទេវតា សិទ្ធិអំណាច និងអំណាចទាំងឡាយបានចុះចូលនឹងព្រះអង្គផងដែរ។
ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។
ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ