ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។
ហេព្រើរ 10:4 - Khmer Christian Bible ព្រោះឈាមគោឈ្មោល និងពពែឈ្មោលមិនអាចដកយកបាបចេញបានទេ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតឈាមគោឈ្មោល និងឈាមពពែ មិនអាចដកយកបាបចេញបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ អាល់គីតាប ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោលពុំអាចដកបាបបានឡើយ។ |
ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។
ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
ដ្បិតនេះហើយជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេ គឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។
ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ
សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ
នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ
នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។
អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។