ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
ហេព្រើរ 10:12 - Khmer Christian Bible រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីបានថ្វាយយញ្ញបូជាតែមួយដែលនៅអស់កល្បសម្រាប់បាបរួចមក ព្រះអង្គក៏គង់នៅខាងស្តាំព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះគ្រិស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ អាល់គីតាប រីឯអាល់ម៉ាហ្សៀសវិញ បន្ទាប់ពីគាត់បានធ្វើគូរបានតែមួយ ដើម្បីរំដោះបាបរួចហើយ គាត់នៅខាងស្ដាំអុលឡោះរហូតតទៅ។ |
ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះបានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់ខាងស្ដាំនៃព្រះជាម្ចាស់នោះវិញ។
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។
ដ្បិតដោយសារតង្វាយតែមួយនេះ ព្រះអង្គធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។
សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប
ហេតុនេះហើយបានជាគាត់ត្រូវថ្វាយតង្វាយសម្រាប់បាបរបស់គាត់ ដូចដែលថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជនដែរ
ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចជាសម្ដេចសង្ឃផ្សេងៗ ដែលថ្វាយតង្វាយសម្រាប់បាបរបស់ខ្លួនជាមុន រួចបានថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជននោះឡើយ ព្រោះព្រះអង្គបានធ្វើការនេះតែម្ដងជាការសម្រេច នៅពេលដែលព្រះអង្គបានថ្វាយអង្គទ្រង់។
រីឯចំណុចដ៏សំខាន់ក្នុងសេចក្ដីដែលបានរៀបរាប់មកនេះ គឺយើងមានសម្ដេចសង្ឃដែលគង់នៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ចូលក្នុងទីបរិសុទ្ធបំផុតតែម្ដងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច។
នោះឈាមរបស់ព្រះគ្រិស្ដដែលបានថ្វាយអង្គទ្រង់ទុកជាតង្វាយដ៏ឥតសៅហ្មងដល់ព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចវិញ កាន់តែធ្វើឲ្យមនសិការរបស់យើងស្អាតពីកិច្ចការខាងឯសេចក្ដីស្លាប់ទៅទៀត ដើម្បីឲ្យបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់