រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។
វិវរណៈ 8:9 - Khmer Christian Bible រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។ ព្រះគម្ពីរខ្មែរសាកល រីឯមួយភាគបីនៃរបស់សព្វសារពើដែលត្រូវបានបង្កើតដែលមានជីវិតក្នុងសមុទ្រ ក៏ស្លាប់ ហើយមួយភាគបីនៃនាវា ក៏ត្រូវបានបំផ្លាញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់មួយភាគបី ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញមួយភាគបីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ។ អាល់គីតាប សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។ |
រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។
ទេវតាទីពីរយកពានរបស់ខ្លួនចាក់ទៅក្នុងសមុទ្រ នោះសមុទ្រក៏ត្រលប់ជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗទាំងអស់ដែលមានជីវិតនៅក្នុងសមុទ្រក៏ស្លាប់អស់។
ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ
ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។
ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។
នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី
មនុស្សមួយភាគបីបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់របស់ពួកវាមក