កីឡាករគ្រប់គ្នាដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដដែលមិនពុករលួយឡើយ
វិវរណៈ 3:11 - Khmer Christian Bible យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។ ព្រះគម្ពីរខ្មែរសាកល យើងនឹងមកក្នុងពេលឆាប់ៗ! ចូរកាន់ខ្ជាប់នូវអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្ដើមយកមកុដរបស់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យជាប់ ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្ដីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ អាល់គីតាប យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។ |
កីឡាករគ្រប់គ្នាដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដដែលមិនពុករលួយឡើយ
ចូរឲ្យមនុស្សទាំងអស់ស្គាល់ចិត្ដស្លូតបូតរបស់អ្នករាល់គ្នាចុះ។ ព្រះអម្ចាស់នៅជិតបង្កើយ។
បើមានអ្នកណាម្នាក់ចូលរួមក្នុងការប្រកួត គេមិនទទួលបានមកុដឡើយ លើកលែងតែគេប្រកួតឲ្យត្រូវតាមច្បាប់។
ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថាខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។
បងប្អូនអើយ! ចូរកុំរអ៊ូរទាំទាស់គ្នាទៅវិញទៅមកឡើយ ក្រែងលោត្រូវជាប់ជំនុំជម្រះ មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
មានពរហើយអ្នកណាដែលអាន និងស្ដាប់ពាក្យថ្លែងព្រះបន្ទូលទាំងនេះ ហើយកាន់តាមសេចក្ដីទាំងឡាយដែលបានចែងទុកនៅក្នុងនោះ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
«មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖ «មែនហើយ យើងនឹងមកយ៉ាងឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក។
មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។
ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ
នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។