ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
វិវរណៈ 19:9 - Khmer Christian Bible ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលអុលឡោះបានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។ បន្ទាប់មក ម៉ាឡាអ៊ីកាត់ប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាបន្ទូលរបស់អុលឡោះមែន»។ |
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។
ដូច្នេះចូរកត់ត្រាហេតុការណ៍ទាំងឡាយដែលអ្នកបានឃើញ គឺហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលនឹងមកតាមក្រោយ។
នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។
ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយអស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលអង្គុយលើទឹកជាច្រើន
ដ្បិតព្រះជាម្ចាស់បានដាក់សេចក្ដីនេះនៅក្នុងចិត្ដពួកគេ ដើម្បីសម្រេចបំណងរបស់ព្រះអង្គដោយឲ្យពួកគេមានគំនិតតែមួយ ហើយប្រគល់រាជ្យរបស់ពួកគេដល់សត្វសាហាវនោះរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាឋ ព្រះអង្គដែលមានដាវមុខពីរដ៏មុតឋ មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ «មើល៍ យើងធ្វើអ្វីៗទាំងអស់ជាថ្មី»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។
ទេវតានោះក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូលបានចាត់ទេវតារបស់ព្រះអង្គមកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា
មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា